ចក្ខុវិស័យ បេសកកម្ម និងសកម្មភាព

ចក្ខុវិស័យ បេសកកម្ម និងសកម្មភាព

ចក្ខុវិស័យរបស់សមាគម

ចក្ខុវិស័យរបស់សមាគមអ្នកសាងសង់កម្ពុជា (ស.ស.ក) គឺសំដៅ :

១- ប្រែក្លាយឧស្សាហកម្មសំណង់របស់ជាតិ ជាឧស្សាហកម្មប្រកបដោយទំនុកចិត្ត ផលិតភាព

គ​​ណ​នេយ្យភាព និងការប្រកួតប្រជែង ទាំងក្នុងទីផ្សារជាតិ និងអន្តរជាតិ  ។

២-​​ ធ្វើឪ្យសមាជិកទាំងអស់របស់សមាគមអ្នកសាងសង់កម្ពុជា ក្លាយជាអ្នកសាងសង់មានលំដាប់

ស្ត​ង់ដាខ្ពស់ និងចំណាត់ថ្នាក់លំដាប់អន្តរជាតិ ។

៣- ផ្តល់ឪ្យសមាគមអ្នកសាងសង់កម្ពុជានូវតួនាទីជាអង្គការជួយសម្របសម្រូលទំនាក់ទំនងរវាង

រដ្ឋាភិ​បាល  និងផ្នែកឯកជនក្នុងវិស័យសំណង់  ដើម្បីផ្តល់នូវផលប្រយោជន៍ ដល់ឧស្សាហ៍កម្មសំណង់។

បេសកម្មរបស់សមាគម

សមាគមអ្នកសាងសង់កម្ពុជា  (ស.ស.ក) មានបេសកម្មដូចតទៅ ៖

១- ផ្តួចផ្តើមរៀបចំក្រមសីលធម៌សម្រាប់អ្នកសាងសង់

២- បង្កើតភាពជាដៃគូ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងអ្នកសាងសង់

៣- លើកទឺកចិត្ត និងគាំទ្រសមត្ថភាពជំនាញដល់សមាជិកសមាគម

៤- ខិតខំប្រឹងប្រែងដើម្បីគាំទ្រដល់សមាជិកសមាគម

៥- លើកកម្ពស់នូវការរីកចំរើននៃឧស្សាហកម្មសំណង់។

អំពីសកម្មភាពសមាគម

ដើម្បីសម្រេចបានគោលបំណងនិងគោលដៅដូចមានចែងក្នុងប្រការ៥ខាងលើសមាគមមានសកម្មភាព ៖

១- ទិញ សាងសង់ ឬជួលអចលនវត្តុ ឬទីតាំងសម្រាប់ធ្វើជាទីស្នាក់ការរបស់សមាគម និងជ្រើស រើស ឬជួលបុគ្គលិកសម្រាប់បំរើការងារសមាគម ។

២-​ គ្រប់គ្រងកែលម្អអភិវឌ្ឍន៍ និងប្រើប្រាស់អចលនវត្តុ ឬបុគ្គលិកទាំងនោះ ជួល ធ្វើ អំណោយ​​ដាក់បញ្ជាំ ដាក់ហ៊ីប៉ូតែក នូវអចលនវត្តុរបស់សមាគម ដើម្បីបានផលប្រយោជន៍របស់សមាគម​​ ។

៣- ទទួលនូវរាល់អំណោយនានាដែលជូនដោយសមាគមដោយសមាជិកមួយ ឬច្រើនរបស់សមាគម ឬដោយបុគ្គលិកដ៏ទៃណាមួយ ។

៤- ប្រតិបត្តិ ឬបំពេញមុខងារផ្សេងៗទៀតដូចជាការសាងសង់ដែលបំរើផលប្រយោជន៍របស់សមាគម​ ។

៥- ផ្តល់ការគាំទ្រផ្នែកសម្ភារៈ ឬការគាំទ្រទម្រង់ផ្សេងទៀតដល់សមាជិកសមាគមក្នុងកំរិតកំណត់ដោយគណៈកម្មាធិការប្រតិបត្តិរបស់សមាគម ។

៦- ជួយនូវពានរង្វាន់ ប្រាក់ឧបត្ថម្ភ អាហាររូបកណ៍ដល់បុគ្គលិកទាំងទ្បាយដែលមានលក្ខណៈសម្បត្តិ ល្អប្រសើរ ដោយប្រើប្រាស់ថវិកាសមាគម ។

៧- ជួយគាំទ្រដល់សមាជិករបស់សមាគមតាមរយៈការស្នើសុំរបស់សមាជិកពាក់ព័ន្ធ នឺងការចរចារ ឬទំនាក់ទំនងជាមួយភាគីទី៣ ក្នុងការសាងសង់ ការអភិវឌ្ឍន៍ និងការងារស្ថាបត្យកម្ម។

៨- រៀបចំសិក្ខាសិលា វគ្គបណ្តុះបណ្តាល ដោយមានការគាំទ្របច្ចេកទេសពីក្រសួងដែនដីនគររូបនីយកម្ម និងសំណង់ ឬពីស្ថាប័នផ្សេងៗទៀតដល់បុគ្គលិក កម្មករ អ្នកបច្ចេកទេសពាក់ព័ន្ធនឹងការសាងសង់​ និងការអភិវឌ្ឍន៍វិស័យសំណង់។

៩-ចូលរួមសហប្រតិបត្តិការជាមួយបណ្តាប្រទេសជាសមាជិកអាស៊ាន និងអន្តរជាតិ។