គោលបំណង

គោលបំណង

គោលបំណង 1

ចូលរួមចំណែកអភិវឌ្ឍន៍​ប្រទេស​​ជាតិ​ជាមួយ ដៃគូក្រុមហ៊ុនសាងសង់ទាំងក្នុងប្រទេសនៅក្នុងតំបន់អាស៊ាន និង​អន្តរជាតិ ។

គោលបំណង 2

ចូលរួមក្នុងសហព័ន្ធអ្នកសាងសង់អាស៊ាន និងសមាគមអ្នកសាងសង់អន្តរ​ជាតិ​ផ្សេង​​​ទៀត និង​ស្វែងរក ការគាំទ្រពាក់ព័ន្ធនឹងការសាងសង់ និងការអភិវឌ្ឍន៍វិស័យសំ​ណង់ ។

គោលបំណង 3

លើកកំពស់កិច្ចសហការល្អ និងការគោរពគ្នាក្នុងវិជ្ជាជីវៈ ព្រមទាំងលើក​ទឹកចិត្ត​ឱ្យមានការ​​ទំនាក់​ទំនង ប្រកបដោយសុខុដុម្មនីយកម្ម រវាងបុគ្គលក្រុមហ៊ុនសារជីវកម្មដែល​ធ្វើ​​​អាជីវ​​កម្មជាអ្នកអភិវឌ្ឍ​វិស័យសំណង់ ។

គោលបំណង 4

ជំរុញកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និតរវាងក្រុមហ៊ុនសាងសង់ក្នុងស្រុក ​ជាពិ​សេស​ជា​មួយក្រុមហ៊ុន សាងសង់ក្នុងតំបន់អាស៊ាន និងសមាគមអ្នកសាងសង់​អន្តរជាតិផ្សេង​ៗ ។

គោលបំណង 5

ផ្តល់សិទិ្ធអំណាចដល់ប្រធាន  និងអគ្គលេខាធិការសមាគមដើម្បីធ្វើជា​តំណាង​​របស់​​​សមាគម​ជា​សាធារណៈ និងទំនាក់ទំនងជាមួយសារព័ត៌មាននៅគ្រប់​បញ្ហា​​ពាក់​ព័ន្ធ​នឹង​​សមាគម ។

គោលបំណង 6

រៀបចំ​គាំទ្រចូលរួមកម្មវិធីអប់រំ ឬការបណ្តុះបណ្តាលពាក់ព័ន្ធនឹងការសាង​សង់ ការអភិវ​ឌ្ឍន៍ ការងារ​​ ស្ថាបត្យកម្ម វិស្វកម្ម នគរូបនីយកម្ម និងវិស័យពាណិជ្ជកម្មផ្សេង​ៗទៀត ។

គោលបំណង 7

ធ្វើជាតំណាងនៅក្នុងគណៈកម្មាធិការក្រុមប្រឹក្សាភិបាល ដែលបង្កើតដោយ​រាជរដ្ឋា​​ភិបាល ឬអង្គការ​មិនមែនរដ្ឋាភិបាលពាក់ព័ន្ធនឹងការសាងសង់ ការអភិវឌ្ឍន៍ ការងារ​​​​​ស្ថាបត្យ​​​កម្ម​ជាដើម ។

គោលបំណង 8

ជំរុញឱ្យមានការផ្លាស់ប្តូរព័ត៌មានពាក់ព័ន្ធនឹងអង្គភាពសមាគមអ្នកសាងសង់​អន្តរ​​ជាតិ​នានា​​​​ ក្នុងការ ​សាងសង់ និងការអភិវឌ្ឍន៍វិស័យសំណង់ ។

គោលបំណង 9

បោះពុម្ពផ្សព្វផ្សាយ និងចែកចាយនូវឯកសារព្រឹត្តិប័ត្រនានាដែលទាក់ទង​នឹង​​​សមាគម និង/ឬ​ទាក់ទង​ នឹង​ការសាងសង់ និងការអភិវឌ្ឍន៍វិស័យសំណង់ ។

គោលបំណង 10

ផ្តល់ប្រាក់ឧបត្ថម្ភ អាហាររូបករណ៍សិក្សាដល់បុគ្គលទាំងឡាយណាដែល​មាន​​​លក្ខណៈសម្បត្តិល្អប្រសើ​រ ដោយប្រើប្រាស់ថវិការបស់សមាគម ។

គោលបំណង 11

ការពារផលប្រយោជន៍ស្របច្បាប់របស់សមាជិកសមាគម ជាពិសេសក្នុង​ការ​​ចរចារ ឬ​​ពិភា​​ក្សា​ជាមួយ​ ក្រសួងស្ថាប័នរដ្ឋ ព្រមទាំងជាមួយសមាគមវិស្វករ ស្ថាបត្យករ អ្នកវាស់​វែង នឹង/ឬអ្នកជំនាញការ​ផ្សេងទៀតលើទិដ្ឋភាពទាក់ទងនឹង​គោល​​នយោបាយ​​ហិរញ្ញវត្ថុ បទប្បញ្ញត្តិ ស្តង់ដាបច្ចេកទេស នីតិវិធី ឬដំណើរការនៃការចុះបញ្ជី​ពាក់ព័ន្ធ​នឹង​ការ​សាង​​សង់  និងការអភិវិឌ្ឍន៍វិស័យសំណង់ ។