ពិព័រណ៍

ពិព័រណ៍ឧស្សាហកម្មកម្ពុជា អន្តរជាតិ

ពិព័រណ៌ឧស្សហកម្មសំណង់កម្ពុជា ត្រូវបានរៀបចំជារៀងរាល់ឆ្នាំដោយសមាគម​អ្នក​សាងសង់កម្ពុជាក្នុងពិធីមហាសន្និបាត បូកសរុបការងារប្រចាំឆ្នាំរបស់សមាគម។ ការ​តាំង​ពិព័រ​ណ៌​នេះ​គឺ​ចង់​បង្ហាញ និងផ្សព្វផ្សាយពីផលិតផលសំណង់គ្រប់ប្រភេទ និង​បច្ចេ​កវិទ្យា​សាងសង់ទំ​នើបៗដែលកំពុងមានដាក់លក់ និងអនុវត្តនៅ​លើទីផ្សារនៃព្រះរាជាណាចក្រកម្ពុជា។ ពិព័រណ៌នេះ​មាន​សមា​ជិ​ក​របស់សមាគម​បានចូលរួមយ៉ាងគគ្រឹកគគ្រែង ដើម្បីដាក់តាំងផលិតផល​របស់​ក្រុមហ៊ុននីមួយៗមានជាច្រើនប្រភេទ​សុទ្ធ​សឹង​ជាសម្ភារៈ​ បរិក្ខារ ឧបករណ៍ គ្រឿងចក្រ​សំណង់មានគុណភាពល្អៗ ទំនើបៗ ដែលនាំចូលពីបណ្តាប្រទេស​នានាលើពិភពលោក​មិនតែប៉ុណ្ណោះក៏មានការចូលរួមដាក់តាំង និងលក់អចល​​នទ្រព្យ និងកិច្ចការផ្សេងៗទៀតដែលពាក់ព័ន្ធនឹងវិស័យសំណង់ដូចជា ធនាគារ ការធានារ៉ាប់រង។ល។ ការរៀបចំ​ដាក់តាំង​ពិព័​រណ៌នេះមានការសហការ និងគាំទ្រពីស្ថាប័នរដ្ឋពាក់ព័ន្ធជាច្រើនដូចជា ​ក្រសួង​រៀប​ចំ​ដែ​នដី នគរូបនីយកម្ម និងសំណង់ ក្រសួងពាណិជ្ជកម្ម ក្រសួងការងារ និងបណ្តុះ​បណ្តា​ល​​វិជ្ជា​ជីវៈ គណៈ​ស្ថាបត្យ​ករ​កម្ពុជា គណៈវិស្វករកម្ពុជា ហើយក៏មានការចូលរួមពីសហព័ន្ធ​អ្នកសាងសង់អាស៊ានដែរ និងសហព័ន្ធអន្តរជាតិនៃសមាគមអ្នកសាងសង់អាស៊ី និង​ប៉ាស៊ីហ្វិកខាងលិចផងដែរ ។

ពិធីនេះសមាគមមានគម្រោងអញ្ជើញឱ្យចូលរួមប្រជុំមហាសន្និបាត និងទស្សនាពិព័រណ៌នូវភ្ញៀវកិត្តិយសជាតិ និង​អន្តរជាតិ​ ជាប្រធាន ឬអ្នក​គ្រប់​គ្រង​របស់ក្រុមហ៊ុននានាដូចជា ក្រុម​ហ៊ុនសាងសង់ និងសិក្សាគម្រោងប្លង់ ក្រុមហ៊ុនផ្គត់ផ្គង់សម្ភារៈ បរិក្ខារ ឧបករណ៍ គ្រឿងចក្រ​សំណង់ កុ្រមហ៊ុន​​អចលនទ្រព្យ ម្ចាស់គម្រោងសាងសង់សំណង់បុរី សំណង់អគារស្នាក់នៅរួម ( Apartment, Condo ) សំណង់​រោងចក្រ​ សណ្ឋាគារ និងជាពិសេសអ្នកឧកញ៉ា លោកឧកញ៉ា លោកជំទាវឧកញ៉ា ដែលជាវិនិយោគិនធំៗ និងលោក-លោកស្រី ដែលជាម្ចាស់គម្រោងសាងសង់សំណង់ផ្សេងៗ ហើយអ្នកមាន​ធនធាន​ច្រើន និងវិស្វករ ស្ថាបត្យករ អ្នកចាត់ចែង​គ្រប់គ្រង​ទូទៅក្នុង ការដ្ឋានសំណង់ដែលកំពុងប្រតិបត្តិការសាង​សង់​នៅតាម​បណ្តា​ការ​ដ្ឋាន​សំណង់ និងក្រុមហ៊ុន ឬអ្នកពាក់ព័ន្ធជា​ច្រើន​រូបទៀត​ដើម្បី ចូលរួមក្នុងកម្មវិធីនេះ។ ហើយ​ក៏មានការអញ្ជើញរដ្ឋមន្រ្តី​​ក្រសួង​រៀប​ចំ​ដែនដី នគរូបនី​យ​កម្ម និងសំណង់ជាភ្ញៀវ​គណៈ​អ​ធិប​តី​​ដើម្បី ថ្លែងសុន្ទរកថា និង​ភ្ញៀវកិត្តិយសផ្សេងៗមកពីស្ថាប័នរដ្ឋ និង​ឯក​ជនដែលពាក់ព័ន្ធមួយចំនួនទៀត​។ល។ ភ្ញៀវជាតិ និងអន្តរជាតិទាំង អស់ដែលនឹងអញ្ជើញឱ្យចូលរួមទស្សនាពិព័រណ៌នេះសុទ្ធតែជាអ្នកដែល​មាន​​​​​លទ្ធភាព និងតម្រូវការទិញ-លក់​ ឬ​អ្នកចែកចាយ ឬ​អ្នក​ស្វែងរកដៃ​គូ​វិនិយោគ អ្នកមានជំនាញ និង​អ្នកប្រកប​ការងារ​សំណង់​​ដែលមានតម្រូវការរកទិញសម្ភារៈអស់ទាំងនេះ ។

ព្រឹត្តិការណ៍នេះមានសារៈសំខាន់ណាស់ចំពោះការអភិវឌ្ឍន៍ប្រទេសជាតិ ព្រោះតាមរយៈពិព័រណ៌នេះបានបង្ហាញនូវសម្ភារៈ បរិក្ខារ ឧបករណ៍ គ្រឿងចក្រ និងបច្ចេកវិទ្យាសំណង់ទំនើបៗដែលមានគុណភាព និងមានស្តង់ដារ​ ហើយដែលបានយកមកដាក់លក់​នៅ​លើ​ទី​ផ្សារ និងប្រើប្រាស់ក្នុងការសាងសង់សំណង់នៅកម្ពុជាធ្វើឱ្យសំណង់ដែលមាននៅកម្ពុជាបានបង្ហាញលក្ខ​ណៈ​​ទំនើប គុណភាព សុវត្ថិភាព និងសោភ័ណ្ឌភាពល្អដែលជាការបង្ហាញឱ្យឃើញនូវការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិរបស់កម្ពុជា ។  សូមអរគុណ !